ព្រះត្រៃបិដក ភាគ ៦៩
ក្រហម ស ហង្សបាទ ផ្លេកៗ ព្រះមានព្រះភាគទ្រង់ចង្រ្កម ព្រះពុទ្ធនិមិ្មតទ្រង់ឈរ ឬទ្រង់គង់ ឬទ្រង់ផ្ទំ ព្រះមានព្រះភាគទ្រង់ឈរ ព្រះពុទ្ធនិមិ្មតទ្រង់ចង្រ្កម ឬទ្រង់គង់ ឬទ្រង់ផ្ទំ ព្រះមានព្រះភាគទ្រង់គង់ ព្រះពុទ្ធនិមិ្មតទ្រង់ចង្រ្កម ឬទ្រង់ឈរ ឬទ្រង់ផ្ទំ ព្រះមានព្រះភាគទ្រង់ផ្ទំ ព្រះពុទ្ធនិមិ្មតទ្រង់ចង្រ្កម ឬទ្រង់ឈរ ឬទ្រង់គង់ ព្រះមានព្រះភាគទ្រង់ចង្រ្កម ឬទ្រង់គង់ ឬផ្ទំ ព្រះពុទ្ធនិមិ្មតទ្រង់ឈរ ព្រះមានព្រះភាគទ្រង់ចង្រ្កម ឬទ្រង់ឈរ ឬទ្រង់ផ្ទំ ព្រះពុទ្ធនិមិ្មតទ្រង់គង់ ព្រះមានព្រះភាគទ្រង់ឈរ ឬទ្រង់គង់ ឬទ្រង់ចង្រ្កម ព្រះពុទ្ធនិមិ្មតទ្រង់ផ្ទំ នេះឈ្មោះថា យមកប្បាដិហិរញ្ញាណ របស់ព្រះតថាគត។
[២៨៥] មហាករុណាសមាបត្តិញ្ញាណរបស់ព្រះតថាគត តើដូចម្ដេច។ កាលព្រះពុទ្ធមានព្រះភាគទាំងឡាយ ទ្រង់ឃើញដោយអាការច្រើន
ID: 637361480786492877
ទៅកាន់ទំព័រ៖