ព្រះត្រៃបិដក ភាគ ៦៩
មហាករុណារមែងចុះស៊ប់ក្នុងពួកសត្វ គឺកាលព្រះពុទ្ធមានព្រះភាគទ្រង់ឃើញថា លោកសន្និវាសត្រូវភ្លើងឆេះសព្វហើយ មហាករុណាចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធមានព្រះភាគទ្រង់ឃើញថា លោកសន្និវាសមានសេចក្ដីខ្វល់ខ្វាយ (ជានិច្ច)។បេ។ ថា លោកសន្និវាសមានដំណើរទៅ (ជានិច្ច)។បេ។ ព្រះសម្ពុទ្ធមានព្រះភាគទ្រង់ឃើញថា លោកសន្និវាសដើរទៅកាន់ផ្លូវខុស មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធមានព្រះភាគទ្រង់ឃើញថា សត្វលោកមិនទៀង ត្រូវជរានាំចូលទៅ (រកសេចក្ដីសា្លប់) មហាករុណា ក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធមានព្រះភាគទ្រង់ឃើញថា សត្វលោកឥតមានទីពឹង ឥតមានទីផ្អែក មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធ មានព្រះភាគ ទ្រង់ឃើញថា សត្វលោកគ្មានអ្វីជារបស់ខ្លួន ត្រូវលះចោលរបស់ទាំងអស់ហើយទៅ មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធមានព្រះភាគ ទ្រង់ឃើញថា សត្វលោកមានសេចក្ដីខ្វះខាត មិនឆ្អែត ជាទាសៈនៃតណា្ហ មហាករុណាក៏ចុះស៊ប់ក្នុងពួកសត្វ កាលព្រះពុទ្ធទ្រង់ឃើញថា លោកសន្និវាសឥតទីពឹង។បេ។ កាលទ្រង់ឃើញថា លោកសន្និវាសឥតទីពួន។បេ។
ID: 637361481066060335
ទៅកាន់ទំព័រ៖