ព្រះត្រៃបិដក ភាគ ៦៩
ទ្រង់ឃើញថា លោកសន្និវាសក្ដៅដោយកំដៅគឺទិដ្ឋិ ទ្រង់ឃើញថា លោកសន្និវាស ក្ដៅក្រហាយដោយសេចក្ដីក្ដៅក្រហាយគឺទិដ្ឋិ ទ្រង់ឃើញថា លោកសន្និវាសប្រកបដោយជាតិជានិច្ច។បេ។ ទ្រង់ឃើញថា លោកសន្និវាស ត្រាំក្នុងជរា។បេ។ ទ្រង់ឃើញថា លោកសន្និវាសត្រូវព្យាធិគ្របសង្កត់ហើយ។បេ។ ទ្រង់ឃើញថា លោកសន្និវាស ត្រូវមរណៈបៀតបៀន។បេ។ ទ្រង់ឃើញថា លោកសន្និវាស មានទុក្ខធ្លាក់ត្រូវហើយ ទ្រង់ឃើញថា លោកសន្និវាសត្រូវតណ្ហាទាក់ជាប់ហើយ ទ្រង់ឃើញថា លោកសន្និវាសស្រោបហើយដោយកំពែងគឺជរា ទ្រង់ឃើញថា លោកសន្និវាសត្រូវអន្ទាក់គឺមច្ចុរឹតរួត ទ្រង់ឃើញថា លោកសន្និវាស ជាប់ដោយចំណងច្រើន គឺចំណងរាគៈ ចំណងទោសៈ ចំណងមោហៈ ចំណងមានះ ចំណងទិដ្ឋិ ចំណងកិលេស ចំណងទុច្ចរិត
ID: 637361481995243155
ទៅកាន់ទំព័រ៖