ព្រះត្រៃបិដក ភាគ ៦៩
បុគ្គលដទៃនីមួយ ជាអ្នកស្រាយនូវចំណងរបស់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសដើរទៅកាន់ទីចង្អៀតខ្លាំង បុគ្គលដទៃនីមួយ ជាអ្នកបង្ហាញនូវពន្លឺដល់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសមានកង្វល់ដោយកង្វល់ច្រើន បុគ្គលដទៃនីមួយ ជាអ្នកកាត់នូវកង្វល់របស់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ។បេ។ ទ្រង់ឃើញថា លោកសន្និវាសធ្លាក់ចុះក្នុងជ្រោះធំ បុគ្គលដទៃនីមួយ ជាអ្នកស្រង់លោកសន្និវាសនោះ ឲ្យរួចពីជ្រោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសដើរទៅកាន់ផ្លូវលំបាកខ្លាំង បុគ្គលដទៃនីមួយជាអ្នកចម្លងលោកសន្និវាសនោះ ឲ្យឆ្លងផ្លូវលំបាក ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសដើរទៅក្នុងមហាសង្សារ បុគ្គលដទៃនីមួយ ជាអ្នកស្រាយលោកសន្និវាសនោះឲ្យរួចចាកសង្សារ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាស វិលវល់នៅក្នុងផ្លូវកម្រខ្លាំង បុគ្គលដទៃនីមួយ ជាអ្នកស្រង់លោកសន្និវាសនោះឲ្យរួចចាកផ្លូវកម្រ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា
ID: 637361482292469182
ទៅកាន់ទំព័រ៖