ព្រះត្រៃបិដក ភាគ ៦៩

ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ព្យាធិ​ មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​មរណៈ មិន​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​សោក មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិន​មាន​សេចក្តី​ខ្សឹកខ្សួល មិន​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​តានតឹង មិន​ប្រកបដោយ​អាមិសៈ។
 [២៦​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​កើតឡើង ប្រកបដោយ​អាមិសៈ ការ​មិនកើត​ឡើង មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា​ ការប្រព្រឹត្តិ​ទៅ ប្រកបដោយ​អាមិសៈ ការ​មិន​ប្រព្រឹត្តិ​ទៅ មិន​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ការកំណត់​ (នូវ​សង្ខារ​) ប្រកបដោយ​អាមិសៈ ការ​មិនកំណត់​ (នូវ​សង្ខារ​) មិន​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រមូល​មក គឺ​កម្ម​ដែល​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត ប្រកបដោយ​អាមិសៈ​ ការ​មិន​ប្រមូល​មក គឺ​កម្ម​ដែល​មិនមែន​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា បដិសន្ធិ​ប្រកបដោយ​អាមិសៈ​ ការ​មិន​មាន​បដិសន្ធិ​ មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា គតិ​ប្រកបដោយ​អាមិសៈ ការ​មិន​មាន​គតិ​ មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​កើត​ប្រកបដោយ​អាមិសៈ
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637358717887434448
ទៅកាន់ទំព័រ៖