ព្រះត្រៃបិដក ភាគ ៦៩
ទ្រង់ឃើញថា លោកសន្និវាសខ្វាក់ ឥតមានចក្ខុ ទ្រង់ឃើញថា លោកសន្និវាស មានភ្នែកវិនាសហើយ ឥតមានអ្នកដឹកដៃ ទ្រង់ឃើញថា លោកសន្និវាស ស្ទុះទៅកាន់ផ្លូវខុស ដើរខុសផ្លូវ បុគ្គលដទៃនីមួយ ជាអ្នកនាំលោកសន្និវាសនោះ ឲ្យដើរទៅកាន់ផ្លូវដ៏ប្រសើរ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសស្ទុះទៅក្នុងជំនន់ធំ បុគ្គលដទៃនីមួយ ជាអ្នកស្រង់នូវលោកសន្និវាសនោះអំពីជំនន់ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាស ត្រូវទិដ្ឋិទាំងពីររួបរឹត ទ្រង់ឃើញថា លោកសន្និវាសប្រតិបត្តិខុសព្រោះទុច្ចរិតទាំង ៣ ទ្រង់ឃើញថា លោកសន្និវាសពេញដោយយោគធម៌ ប្រកបដោយយោគធម៌ទាំង ៤ ទ្រង់ឃើញថា លោកសន្និវាសចាក់ស្រែះហើយដោយគណ្ឋកិលេសទាំង ៤ ទ្រង់ឃើញថា លោកសន្និវាសប្រកាន់មាំដោយឧបាទានទាំង ៤ ទ្រង់ឃើញថា លោកសន្និវាសឡើងកាន់គតិទាំង ៥ ទ្រង់ឃើញថា លោកសន្និវាសរមែងត្រេកអរដោយកាមគុណទាំង ៥ ទ្រង់ឃើញថា លោកសន្និវាស ត្រូវនីវរណៈទាំង ៥ គ្របសង្កត់ហើយ
ID: 637361482883326930
ទៅកាន់ទំព័រ៖