ព្រះត្រៃបិដក ភាគ ៦៩
ទ្រង់ឃើញថា លោកសន្និវាសរមែងវិវាទដោយវិវាទមូលទាំង ៦ ទ្រង់ឃើញថា លោកសន្និវាសរមែងត្រេកអរដោយតណ្ហាកាយទាំង ៦ ទ្រង់ឃើញថា លោកសន្និវាសត្រូវទិដ្ឋិទាំង ៦ រួបរឹតហើយ ទ្រង់ឃើញថា លោកសន្និវាសត្រាំនៅហើយដោយតម្រាំទាំង ៧ ទ្រង់ឃើញថា លោកសន្និវាសប្រកបហើយដោយសញ្ញោជនៈទាំង ៧ ទ្រង់ឃើញថា លោកសន្និវាសប៉ោងឡើងហើយដោយមានះទាំង ៧ ទ្រង់ឃើញថា លោកសន្និវាសវិលវល់តាមលោកធម៌ទាំង ៨ ទ្រង់ឃើញថា លោកសន្និវាសទៀងដោយមិច្ឆត្តធម៌ទាំង ៨ ទ្រង់ឃើញថា លោកសន្និវាសរមែងប្រទូស្ដដោយទោសសម្រាប់បុរស ៨ ទ្រង់ឃើញថា លោកសន្និវាសចងគំនុំដោយអាឃាតវត្ថុទាំង ៩ ទ្រង់ឃើញថា លោកសន្និវាសប៉ោងឡើងហើយដោយមានះទាំង ៩ ទ្រង់ឃើញថា លោកសន្និវាសរមែងត្រេកអរដោយតណ្ហាមូលកធម៌ទាំង ៩ ទ្រង់ឃើញថា លោកសន្និវាសរមែងសៅហ្មងដោយកិលេសវត្ថុទាំង ១០ ទ្រង់ឃើញថា លោកសន្និវាស
ID: 637361483185866667
ទៅកាន់ទំព័រ៖