ព្រះត្រៃបិដក ភាគ ៦៩

ចងគំនុំ​ដោយ​អាឃាតវត្ថុ​ទាំង​ ១០ ទ្រង់​ឃើញថា លោកសន្និវាស​ប្រកប​ព្រម​ហើយដោយ​អកុសលកម្មបថ​ទាំង ១០ ទ្រង់​ឃើញថា​ លោកសន្និវាស​ប្រកបដោយ​សញ្ញោជនៈ​ទាំង ១០​ ទ្រង់​ឃើញថា លោកសន្និវាស​ទៀង​ដោ​យមិ​ច្ឆ​ត្ត​ធម៌​ទាំង ១០ ទ្រង់​ឃើញថា លោកសន្និវាស​ប្រកប​ហើយដោយ​មិច្ឆាទិដ្ឋិ​មាន​វត្ថុ​ ១០ ទ្រង់​ឃើញថា លោកសន្និវាស​ប្រកប​ហើយ​ដោ​យស​ក្កា​យទិដ្ឋិ​មាន​វត្ថុ ១០ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ទាំងឡាយ​ ទ្រង់​ឃើញថា លោក​សន្និ​វា​សត្រូវ​បបញ្ច​ធម៌ គឺ​តណ្ហា​ទាំង ១០៨ ឲ្យ​យឺតយូរ​ហើយ មហាករុណា​ក៏​ចុះ​ស៊ប់​ក្នុង​ពួក​សត្វ​ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ទាំងឡាយ ទ្រង់​ឃើញថា លោក​សន្និវាស​ត្រូវ​ទិដ្ឋិ​ទាំង​ ៦២ រួបរឹត​ហើយ មហាករុណា​ក៏​ចុះ​ស៊ប់​ក្នុង​ពួក​សត្វ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ទាំងឡាយ​ ទ្រង់​ឃើញថា តថាគត​ឆ្លង​រួចហើយ ឯសត្វលោក​មិនទាន់​ឆ្លង​នៅឡើយ តថាគត​រួចហើយ ឯសត្វលោក​មិនទាន់​រួច​នៅឡើយ​ តថាគត​ហ្វឹកហ្វឺន​ហើយ ឯសត្វលោក​មិន​ទាន់​ហ្វឹកហ្វឺន​នៅឡើយ
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637361483472153249
ទៅកាន់ទំព័រ៖