ព្រះត្រៃបិដក ភាគ ៦៩

តថាគត​ស្ងប់​ហើយ​ ឯសត្វលោក មិនទាន់​ស្ងប់​នៅឡើយ តថាគត​សប្បាយចិត្ត​ហើយ​ ឯសត្វលោក មិនទាន់​សប្បាយចិត្ត​នៅឡើយ តថាគត​រលត់​កិលេស​ហើយ ឯសត្វលោក មិនទាន់​រលត់កិលេស​នៅឡើយ​ តថាគត​ឆ្លង​ហើយ ដើម្បី​ចម្លង (សត្វលោក​) តថាគត​រួចហើយ ដើម្បី​ញុំាង​សត្វលោក​ឲ្យ​រួច​ តថាគត​ហ្វឹកហ្វឺន​ហើយ ដើម្បី​ហ្វឹកហ្វឺន​សត្វលោក តថាគត​ស្ងប់​រម្ងាប់​ហើយ​ ដើម្បី​ញុំាង​សត្វលោក​ឲ្យ​ស្ងប់​រម្ងាប់​ តថាគត​សប្បាយចិត្ត​ហើយ ដើម្បី​ញុំាង​សត្វលោក​ឲ្យ​សប្បាយចិត្ត តថាគត​រលត់​កិលេស​ហើយ ដើម្បី​ញុំាង​សត្វលោក​ឲ្យ​រលត់កិលេស​ មហាករុណា​ក៏​ចុះ​ស៊ប់​ក្នុង​ពួក​សត្វ នេះ​ឈ្មោះថា មហាករុណា​សមាបត្តិ​ញ្ញាណ​ របស់​ព្រះ​តថាគត។
 [២៨៦​] សព្វញ្ញុតញ្ញាណ​របស់​ព្រះ​តថាគត តើ​ដូចម្ដេច។ ព្រះ​តថាគត ទ្រង់​ជា្រប​សង្ខតធម៌​ និង​អសង្ខតធម៌​ទាំងអស់ មិន​មាន​សេសសល់ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន ហេតុ​នោះ​ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ​នូវ​ហេតុ​ជា​អនាគត ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637361483770941881
ទៅកាន់ទំព័រ៖