ព្រះត្រៃបិដក ភាគ ៦៩

គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន ហេតុ​នោះ​ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ព្រះ​តថាគត ទ្រង់​ជ្រាប​សព្វ​នូវ​ហេតុ​ជា​អតី​តៈ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន​ ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ព្រះ​តថាគត ទ្រង់​ជ្រាប​សព្វ​នូវ​ហេតុ​ជា​បច្ចុប្បន្ន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ភ្នែក និង​រូប (យ៉ាងណា​) ព្រះ​តថាគត​ ទ្រង់​ជ្រាប​សព្វ​នូវ​ធម៌​នោះ យ៉ាងនោះ​ដែរ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ត្រចៀក និង​សំឡេង។បេ។ ច្រមុះ និង​ក្លិន អណ្ដាត និង​រស កាយ និង​សម្ផ័​ស្ស ចិត្ត និង​ធម្មារម្មណ៍ យ៉ាងណា​ ព្រះ​តថាគត ទ្រង់​ជ្រាប​សព្វ​នូវ​ធម៌​នោះ​ទាំងអស់​ យ៉ាងនោះ​ដែរ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន​ ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ។
 [២៨៧​] ព្រះ​តថាគត ទ្រង់​ជ្រាប​សព្វ​នូវ​អត្ថ​នៃ​អនិច្ច​ធម៌ នូវ​អត្ថ​នៃ​ទុក្ខ​ធម៌ នូវ​អត្ថ​នៃ​អន​ត្ត​ធម៌​ ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ មិន​មាន
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637361484116455379
ទៅកាន់ទំព័រ៖