ព្រះត្រៃបិដក ភាគ ៦៩
ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វនូវអត្ថនៃអនិច្ចធម៌ នូវអត្ថនៃទុក្ខធម៌ នូវអត្ថនៃអនត្តធម៌ របស់រូបទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវអត្ថនៃអនិច្ចធម៌ នូវអត្ថនៃទុក្ខធម៌ នូវអត្ថនៃអនត្តធម៌ របស់វេទនាទាំងប៉ុន្មាន របស់សញ្ញាទាំងប៉ុន្មាន របស់សង្ខារទាំងប៉ុន្មាន របស់វិញ្ញាណទាំងប៉ុន្មាន របស់ចក្ខុទាំងប៉ុន្មាន។បេ។ របស់ជរាមរណៈទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។
[២៨៨] ព្រះតថាគត ទ្រង់ជ្រាបសព្វនូវអត្ថនៃការដឹងច្បាស់ របស់អភិញ្ញាទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគត ទ្រង់ជ្រាបសព្វនូវអត្ថនៃការកំណត់ដឹងរបស់បរិញ្ញាទាំងប៉ុន្មាន នូវអត្ថនៃការលះបង់របស់បហានៈទាំងប៉ុន្មាន
ID: 637361484466500717
ទៅកាន់ទំព័រ៖