ព្រះត្រៃបិដក ភាគ ៦៩

នូវ​អត្ថ​នៃ​ការ​ចំរើន​របស់​ភាវនា​ទាំងប៉ុន្មាន នូវ​អត្ថ​នៃ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​របស់​សច្ឆិកិរិយា​ទាំងប៉ុន្មាន​ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន ហេតុ​នោះ​ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ នូវ​អត្ថ​នៃ​គំនរ​ របស់​ខន្ធ​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន​ ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ នូវ​អត្ថ​នៃ​ធាតុ​ របស់​ធាតុ​ទាំងប៉ុន្មាន នូវ​អត្ថ​នៃ​អាយតនៈ របស់អាយ​តនៈ​ទាំងប៉ុន្មាន​ នូវ​អត្ថ​នៃ​សង្ខតធម៌ របស់​សង្ខតធម៌​ទាំងប៉ុន្មាន នូវ​អត្ថ​នៃ​អសង្ខតធម៌ របស់​អសង្ខ​តធម៌​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ​ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ។
 [២៨៩​] ព្រះ​តថាគត​ទ្រង់​ជា្រប​សព្វ នូវ​កុសលធម៌​ទាំងប៉ុន្មាន ហេតុ​នោះ​ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន​ ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ​នូវ​អកុសល​ធម៌​ទាំងប៉ុន្មាន នូវ​អព្យាកតធម៌​ទាំងប៉ុន្មាន​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637361484814827520
ទៅកាន់ទំព័រ៖