ព្រះត្រៃបិដក ភាគ ៦៩

នូវ​កាមាវចរ​ធម៌​ទាំងប៉ុន្មាន​ នូវ​រូបាវចរ​ធម៌​ទាំងប៉ុន្មាន នូវ​អរូបាវចរ​ធម៌​ទាំងប៉ុន្មាន នូវ​អប​រិយា​បន្ន​ធម៌​ទាំងប៉ុន្មាន ហេតុ​នោះ​ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន​ ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ នូវ​អត្ថ​នៃ​ទុក្ខ របស់​ទុក្ខសច្ច​ទាំងប៉ុន្មាន​ ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង​ក្នុង​ញាណ​នោះ​មិន​មាន​ ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ​នូវ​អត្ថ​នៃ​សមុទ័យ របស់​សមុទយសច្ច​ទាំងប៉ុន្មាន​ នូវ​អត្ថ​នៃ​និរោធ របស់​និរោធ​សច្ច​ទាំងប៉ុន្មាន នូវ​អត្ថ​នៃ​មគ្គ​ របស់​មគ្គសច្ច​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ គ្រឿង​រារាំង ក្នុង​ញាណ​នោះ​មិន​មាន​ ហេតុ​នោះ ឈ្មោះថា​អនាវ​រណ​ញ្ញាណ។
 [២៩០​] ព្រះ​តថាគត​ទ្រង់​ជ្រាប​សព្វ​នូវ​អត្ថ​នៃ​ការ​បែកធ្លាយ​អត្ថ របស់​អត្ថប្បដិសម្ភិទា​ទាំងប៉ុន្មាន ហេតុ​នោះ ឈ្មោះថា​សព្វញ្ញុតញ្ញាណ។បេ។ ព្រះ​តថាគត​ទ្រង់​ជា្រប​សព្វ​នូវ​អត្ថ​នៃ​ការ​បែកធ្លាយ​ធម៌​ របស់​ធម្មប្បដិ​សម្ភិទា​ទាំងប៉ុន្មាន
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 637361485141275683
ទៅកាន់ទំព័រ៖