ព្រះត្រៃបិដក ភាគ ៦៩
នូវអត្ថនៃការបែកធ្លាយនិរុត្តិ របស់និរុត្តិប្បដិសម្ភិទាទាំងប៉ុន្មាន នូវអត្ថនៃការបែកធ្លាយបដិភាណ របស់បដិភាណប្បដិសម្ភិទាទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវឥន្រ្ទិយបរោបរិយត្តញ្ញាណទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ ព្រះតថាគតទ្រង់ជ្រាបសព្វនូវសត្តាសយានុសយញ្ញាណទាំងប៉ុន្មាន នូវយមកប្បាដិហិរញ្ញាណទាំងប៉ុន្មាន នូវមហាករុណាសមាបត្តិញ្ញាណទាំងប៉ុន្មាន ហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។
[២៩១] ព្រះតថាគតទ្រង់ជា្របសព្វដោយព្រះទ័យ នូវអារម្មណ៍ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសទាំងប៉ុន្មាន បានឃើញ ឮ ពាល់ត្រូវ ដឹង សម្រេច ស្វែងរក ត្រាច់រង្គាត់តាមហើយ ព្រោះហេតុនោះ ឈ្មោះថាសព្វញ្ញុតញ្ញាណ គ្រឿងរារាំងក្នុងញាណនោះមិនមាន ហេតុនោះ ឈ្មោះថាអនាវរណញ្ញាណ។
ID: 637361485477725429
ទៅកាន់ទំព័រ៖