ព្រះត្រៃបិដក ភាគ ៦៩

ត្រូវ​ដឹង​ច្បាស់​ថា គតិ​ឈ្មោះថា​សង្ខារ ត្រូវ​ដឹង​ច្បាស់​ថា ការ​កើត​ ឈ្មោះថា​សង្ខារ ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅ​នៃ​វិបាក ឈ្មោះថា​សង្ខារ​ ត្រូវ​ដឹង​ច្បាស់​ថា ជាតិ ឈ្មោះថា​សង្ខារ ត្រូវ​ដឹង​ច្បាស់​ថា ជរា ឈ្មោះថា​សង្ខារ​ ត្រូវ​ដឹង​ច្បាស់​ថា ព្យាធិ ឈ្មោះថា​សង្ខារ ត្រូវ​ដឹង​ច្បាស់​ថា មរណៈ ឈ្មោះថា​សង្ខារ​ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​សោក ឈ្មោះថា​សង្ខារ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​ខ្សឹកខ្សួល​ ឈ្មោះថា​សង្ខារ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​តានតឹង ឈ្មោះថា​សង្ខារ។
 [២៨​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិនកើត​ឡើង ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រព្រឹត្តិ​ទៅ ឈ្មោះថា​និព្វាន​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនបាន​កំណត់ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រមូល​មក​ គឺ​កម្ម​ដែល​មិនមែន​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិន​មាន​បដិសន្ធិ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​គតិ ឈ្មោះថា​និព្វាន​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនកើត ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជាតិ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិន​មាន​ជរា ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ព្យាធិ ឈ្មោះថា​និព្វាន​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​មរណៈ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​សោក​ ឈ្មោះថា​និព្វាន
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637358718846157903
ទៅកាន់ទំព័រ៖