ព្រះត្រៃបិដក ភាគ ៦៩

ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​ខ្សឹកខ្សួល ឈ្មោះថា​និព្វាន​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​តានតឹង ឈ្មោះថា​និព្វាន។
 [២៩​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​កើតឡើង ឈ្មោះថា​សង្ខារ ការ​មិនកើត​ឡើង ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅ​ ឈ្មោះថា​សង្ខារ ការ​មិន​ប្រព្រឹត្តិ​ទៅ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការកំណត់​ ឈ្មោះថា​សង្ខារ ការ​មិនកំណត់ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រមូល​មក គឺ​កម្ម​ដែល​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត​ ឈ្មោះថា​សង្ខារ ការ​មិន​ប្រមូល​មក គឺ​កម្ម​ដែល​មិនមែន​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត​ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា បដិសន្ធិ ឈ្មោះថា​សង្ខារ ការ​មិន​មាន​បដិសន្ធិ​ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា គតិ ឈ្មោះថា​សង្ខារ ការ​មិន​មាន​គតិ ឈ្មោះថា​និព្វាន​ ត្រូវ​ដឹង​ច្បាស់​ថា ការ​កើត ឈ្មោះថា​សង្ខារ ការ​មិនកើត ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា​ ការប្រព្រឹត្តិ​ទៅ​នៃ​វិបាក ឈ្មោះថា​សង្ខារ ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ជាតិ ឈ្មោះថា​សង្ខារ ការ​មិន​មាន​ជាតិ​ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា ជរា ឈ្មោះថា​សង្ខារ ការ​មិន​មាន​ជរា ឈ្មោះថា​និព្វាន​ ត្រូវ​ដឹង​ច្បាស់​ថា ព្យាធិ ឈ្មោះថា​សង្ខារ ការ​មិន​មាន​ព្យាធិ ឈ្មោះថា​និព្វាន​ ត្រូវ​ដឹង​ច្បាស់​ថា មរណៈ ឈ្មោះថា​សង្ខារ
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637358719160739757
ទៅកាន់ទំព័រ៖