ព្រះត្រៃបិដក ភាគ ៦៩

មិន​មាន​មរណៈ ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​សោក​ ឈ្មោះថា​សង្ខារ ការ​មិន​មាន​សេចក្តី​សោក ឈ្មោះថា​និព្វាន ត្រូវ​ដឹង​ច្បាស់​ថា​ សេចក្តី​ខ្សឹកខ្សួល ឈ្មោះថា​សង្ខារ ការ​មិន​មាន​សេចក្តី​ខ្សឹកខ្សួល ឈ្មោះថា​និព្វាន​ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​តានតឹង ឈ្មោះថា​សង្ខារ ការ​មិន​មាន​សេចក្តី​តានតឹង​ ឈ្មោះថា​និព្វាន។

ចប់​បឋម​ភាណវារៈ។


 [៣០​] អត្ថ​នៃ​ធម៌​ដែល​គួរ​កំណត់​កាន់​យក​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ជា​បរិវារ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ដែល​គួរ​បំពេញ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ដែល​តាំងនៅ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​រាយមាយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផ្គង​ឡើង ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​រាត់រាយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​កករ​ល្អក់ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​ញាប់ញ័រ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​តាំងស៊ប់​របស់​ចិត្ត ដោយអំណាច​នៃ​ការតាំងនៅ​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​អារម្មណ៍ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ត្រាច់​ទៅ​របស់​អារម្មណ៍​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​លះ​ចោល ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​បរិច្ចាគ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ចេញ​ចាក​កិលេស ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ប្រែត្រឡប់ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ស្ងប់​រម្ងាប់ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ដ៏​ឧត្តម ត្រូវ​ដឹង​ច្បាស់
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637358719684055409
ទៅកាន់ទំព័រ៖