ព្រះត្រៃបិដក ភាគ ៦៩

អត្ថ​នៃ​ការ​ផុត​ស្រឡះ​ចាក​អារម្មណ៍ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​មាន​អាសវៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឆ្លង ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​មាន​សង្ខារ​និមិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​តម្កល់ទុក​នូវ​តណ្ហា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​សភាព​សោះសូន្យ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​សភាព​មាន​រស​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​ប្រព្រឹត្តិ​កន្លង​ (ទៅវិញទៅមក របស់​សមថៈ និង​វិបស្សនា​) ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ដែល​ជាប់គ្នា​ជាគូ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចេញ​ (ចាក​សង្ខារ​) ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ញ៉ាំង​សត្វ​ឲ្យ​ដល់​ (នូវ​ព្រះនិព្វាន​) ត្រូវ​ដឹង​ច្បាស់​ ​; អត្ថ​នៃ​ការ​ឃើញ​ជាក់ស្តែង ​;(នូវ​ព្រះនិព្វាន​) ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ជា​អធិបតី​ ត្រូវ​ដឹង​ច្បាស់។
 [៣១​] អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​សមថៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឃើ​ញរឿយៗ​របស់​វិបស្សនា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​រស​តែមួយ​របស់​សមថៈ​ និង​វិបស្សនា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​ប្រព្រឹត្តិ​កន្លង​របស់​ធម៌​ដែល​ជាប់គ្នា​ជាគូ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​សមាទាន​ក្នុង​សិក្ខា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គោចរ​របស់​អារម្មណ៍​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផ្គង​ឡើង​របស់​ចិត្ត​ដែល​រួញរា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ស្ងប់ស្ងៀម​របស់​ចិត្ត​ដែល​អណ្តែត​អណ្តូង​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ព្រងើយកន្តើយ​របស់​ចិត្ត​ដ៏​បរិសុទ្ធ​ចាក​ចំណែក​ទាំងពីរ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ត្រាស់​ដឹង​នូវ​គុណវិសេស ត្រូវ​ដឹង​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637358720035508012
ទៅកាន់ទំព័រ៖