ព្រះត្រៃបិដក ភាគ ៦៩

ច្បាស់ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ធម៌​ដ៏​ក្រៃលែង ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ត្រាស់​ដឹង​នូវ​សច្ចៈ ៤ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ញ៉ាំង​ចិត្ត​ឲ្យ​ឋិតនៅ​ក្នុង​និរោធ​ ត្រូវ​ដឹង​ច្បាស់។
 [៣២​] អត្ថ​នៃ​ការ​ជឿស៊ប់​របស់​សទ្ធិន្ទ្រិយ​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផ្គង​ឡើង​របស់​វីរិយិ​ន្ទ្រិយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ប្រុងប្រយ័ត្ន​របស់​សតិ​ន្ទ្រិយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​សមា​ធិន្ទ្រិយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឃើញ​របស់​បញ្ញិ​ន្ទ្រិយ ត្រូវ​ដឹង​ច្បាស់។
 [៣៣​] អត្ថ​នៃ​ការ​មិន​ញាប់ញ័រ​ដោយ​ការ​មិន​ជឿ​ របស់​សទ្ធា​ពលៈ បុគ្គល​ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​ញាប់ញ័រ​ដោយ​សេចក្តី​ខ្ជិលច្រអូស​របស់​វីរិយ​ពលៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​ញាប់ញ័រ​ដោយ​សេចក្តី​ប្រមាទ​របស់​សតិ​ពលៈ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​មិន​ញាប់ញ័រ​ដោយ​ការ​អណ្តែត​អណ្តូង​របស់​សមាធិ​ពលៈ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​មិន​ញាប់ញ័រ​ដោយ​សេចក្តី​ល្ងង់​របស់​បញ្ញា​ពលៈ ត្រូវ​ដឹង​ច្បាស់។
 [៣៤​] អត្ថ​នៃ​ការ​ប្រុងប្រយ័ត្ន​ របស់​សតិ​សម្ពោ​ជ្ឈង្គ បុគ្គល​ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការពិចារណា របស់​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផ្គង​ឡើង របស់​វីរិយ​សម្ពោ​ជ្ឈង្គ ត្រូវ​ដឹង​ច្បាស់​ សភាព​ផ្សព្វផ្សាយ​របស់​បី​តិ​សម្ពោ​ជ្ឈង្គ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ស្ងប់​រម្ងាប់​របស់​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ត្រូវ​ដឹង​ច្បាស់
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637358720475608038
ទៅកាន់ទំព័រ៖