ព្រះត្រៃបិដក ភាគ ៦៩
អត្ថនៃការមិនរាយមាយរបស់សមាធិសម្ពោជ្ឈង្គ ត្រូវដឹងច្បាស់ អត្ថនៃការត្រួតត្រារបស់ឧបេក្ខាសម្ពោជ្ឈង្គ ត្រូវដឹងច្បាស់។
[៣៥] អត្ថនៃការឃើញរបស់សម្មាទិដ្ឋិ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការលើកចិត្តឡើងរបស់សម្មាសង្កប្បៈ ត្រូវដឹងច្បាស់ អត្ថនៃការកំណត់នូវវចីសំវរៈ ៤ របស់សម្មាវាចា ត្រូវដឹងច្បាស់ អត្ថនៃការតាំងឡើងរបស់សម្មាកម្មន្តៈ ត្រូវដឹងច្បាស់ អត្ថនៃការផូរផង់របស់សម្មាអាជីវៈ ត្រូវដឹងច្បាស់ អត្ថនៃការផ្គងឡើងរបស់សម្មាវាយាមៈ ត្រូវដឹងច្បាស់ អត្ថនៃការប្រុងប្រយ័ត្នរបស់សម្មាសតិ ត្រូវដឹងច្បាស់ អត្ថនៃការមិនរាយមាយរបស់សម្មាសមាធិ ត្រូវដឹងច្បាស់។
[៣៦] អត្ថនៃភាពជាធំរបស់ឥន្ទ្រិយទាំងឡាយ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការមិនញាប់ញ័ររបស់ពលៈទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការចេញចាកធម៌ជាសត្រូវរបស់ពោជ្ឈង្គទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការញ៉ាំងសត្វឲ្យដល់ (នូវព្រះនិព្វាន) របស់មគ្គ ត្រូវដឹងច្បាស់ អត្ថនៃការប្រុងប្រយ័ត្នរបស់សតិប្បដ្ឋានទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការតម្កល់ទុករបស់សម្មប្បធានទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការសម្រេចរបស់ឥទ្ធិបាទទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការទៀងរបស់សច្ចៈទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការស្ងប់រម្ងាប់របស់បយោគទាំងឡាយ គឺអរិយមគ្គ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់របស់ផលទាំងឡាយ ត្រូវដឹងច្បាស់
ID: 637358720854436176
ទៅកាន់ទំព័រ៖