ព្រះត្រៃបិដក ភាគ ៦៩
អត្ថនៃការលើកចិត្តឡើងរបស់វិតក្កៈ ត្រូវដឹងច្បាស់ អត្ថនៃការពិចារណារបស់វិចារៈ ត្រូវដឹងច្បាស់ អត្ថនៃការផ្សាយទៅរបស់បីតិ ត្រូវដឹងច្បាស់ អត្ថនៃការហូរមករបស់សុខ ត្រូវដឹងច្បាស់ អត្ថនៃការតម្កល់នឹងក្នុងអារម្មណ៍តែមួយរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការរំពឹងរបស់ចិត្ត ត្រូវដឹងច្បាស់ អត្ថនៃការដឹងផ្សេងៗ (របស់វិញ្ញាណ) ត្រូវដឹងច្បាស់ អត្ថនៃការដឹងសព្វ (របស់បញ្ញា) ត្រូវដឹងច្បាស់ អត្ថនៃការដឹងព្រម (របស់សញ្ញា) ត្រូវដឹងច្បាស់ អត្ថនៃការខ្ពស់ឯក គឺសមាធិ ត្រូវដឹងច្បាស់។
[៣៧] អត្ថនៃការដឹងរបស់អភិញ្ញា បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការត្រិះរិះរបស់បរិញ្ញា ត្រូវដឹងច្បាស់ អត្ថនៃការលះរបស់បហានៈ ត្រូវដឹងច្បាស់ អត្ថនៃរសតែមួយរបស់ភាវនា ត្រូវដឹងច្បាស់ អត្ថនៃការពាល់ត្រូវរបស់សច្ឆិកិរិយា ត្រូវដឹងច្បាស់ អត្ថនៃការទ្រទ្រង់នូវអវយវៈ (ដោយកិច្ចទាំងឡាយ មាននាំមកនូវភារៈដ៏លំបាកជាដើម) របស់ខន្ធទាំងឡាយ ត្រូវដឹងច្បាស់ អត្ថនៃការទ្រទ្រង់ (ដោយកិច្ច មានសោះសូន្យជាដើម) របស់ពួកធាតុ ត្រូវដឹងច្បាស់ អត្ថនៃអណ្តូងរបស់ពួកអាយតនៈ ត្រូវដឹងច្បាស់ អត្ថនៃបច្ច័យតាក់តែងរបស់ពួកសង្ខតធម៌ ត្រូវដឹងច្បាស់ អត្ថនៃបច្ច័យមិនតាក់តែងរបស់អសង្ខតធម៌ ត្រូវដឹងច្បាស់។
ID: 637358721189305908
ទៅកាន់ទំព័រ៖