ព្រះត្រៃបិដក ភាគ ៦៩

 [៣៨​] អត្ថ​នៃ​ការ​គិត​នូវ​អារម្មណ៍​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ចិត្ត​មិន​មាន​ចន្លោះ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចេញ​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​វិលត្រឡប់​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ហេតុ​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​បច្ច័យ​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​វត្ថុ​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ភូមិ​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​អារម្មណ៍​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គោចរ​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ត្រាច់​ទៅ​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ដំណើរ​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ប្រមូលរបស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចេញ​ចាក​វដ្ដៈ​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​រលាស់​ចេញ​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់។
 [៣៩​] អត្ថ​នៃ​ការ​រំពឹង​ក្នុង​អារម្មណ៍​តែមួយ​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ដឹង​ច្បាស់​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ដឹងសព្វ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ដឹង​ព្រម​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ខ្ពស់​ឯក​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចងក្រៀក​ទុក​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ស្ទុះ​ទៅ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ជ្រះថ្លា​ក្នុង​អារម្មណ៍​តែមួយ​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637358721507751162
ទៅកាន់ទំព័រ៖