ព្រះត្រៃបិដក ភាគ ៦៩

ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការតាំងនៅ​ព្រម​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផុត​ស្រឡះ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឃើញច្បាស់​ក្នុង​អារម្មណ៍​តែមួយ​ថា​ នុ៎ះ​ជាទី​ស្ងប់​រម្ងាប់ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ធ្វើដូចជា​យាន​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ធ្វើដូចជា​វត្ថុ ជាទី​តាំង​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការតាំងនៅ​ស៊ប់​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​សន្សំ​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ប្រារព្ធ​ព្យាយាម​ល្អ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការកំណត់​កាន់​យក​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ជា​បរិវារ​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ដែល​ត្រូវ​បំពេញ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការប្រជុំ​ចុះ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​តាំងចិត្ត​មាំ​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ថ្នឹក​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចម្រើន​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ធ្វើឲ្យ​ច្រើន​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​អណ្តែត​ឡើង​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផុត​ស្រឡះ​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ត្រាស់​ដឹង​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ត្រាស់​ដឹង​រឿយ​ៗ ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ត្រាស់​ដឹង​ចំពោះ​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637358721830161510
ទៅកាន់ទំព័រ៖