ព្រះត្រៃបិដក ភាគ ៦៩

អត្ថ​នៃ​ការ​ត្រាស់​ដឹង​ព្រម​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ញ៉ាំង​ជន​ឲ្យ​ត្រាស់​ដឹង​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ញ៉ាំង​ជន​ឲ្យ​ត្រាស់​ដឹង​រឿយ​ៗក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ញ៉ាំង​ជន​ឲ្យ​ត្រាស់​ដឹង​ចំពោះ​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ញ៉ាំង​ជន​ឲ្យ​ត្រាស់​ដឹង​ព្រម​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ជា​ចំណែក​ការ​ត្រាស់​ដឹង​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ធម៌​ជា​ចំណែក​ការ​ត្រាស់​ដឹង​រឿយ​ៗ ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ធម៌​ជា​ចំណែក​ការ​ត្រាស់​ដឹង​ចំពោះ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ព្រម​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​បំភ្លឺ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ទ្រោល​បំភ្លឺ​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​បំភ្លឺ​រឿយ​ៗក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​បំភ្លឺ​ចំពោះ​ក្នុង​អារម្មណ៍​តែមួយ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​បំភ្លឺ​ព្រម​ក្នុង​អារម្មណ៍​តែមួយ​ ត្រូវ​ដឹង​ច្បាស់។
 [៤០​] អត្ថ​នៃ​ការ​ញ៉ាំង​ជន​ឲ្យ​ភ្លឺច្បាស់​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​រុងរឿង ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​សព្វ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​មិន​មានមន្ទិល ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ប្រាសចាក​មន្ទិល​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ធម៌​ដែល​គ្មាន​មន្ទិល ត្រូវ​ដឹង​ច្បាស់
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637358722160562795
ទៅកាន់ទំព័រ៖