ព្រះត្រៃបិដក ភាគ ៦៩

អត្ថ​នៃ​សភាព​ស្មើ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​លះកិលេស​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ស្ងប់ស្ងាត់ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការប្រព្រឹត្តិ​ទៅ​ក្នុង​ការ​ស្ងប់ស្ងាត់​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការប្រាសចាក​រាគៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការប្រព្រឹត្តិ​ទៅ​ក្នុង​ការ​ប្រាក​ចាក​រាគៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​រលត់​ទុក្ខ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការប្រព្រឹត្តិ​ទៅ​ក្នុង​ការ​រល​ត់​ទុក្ខ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​លះកិលេស ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការប្រព្រឹត្តិ​ទៅ​ក្នុង​ការ​លះកិលេស ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​រួចចាក​កិលេស​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការប្រព្រឹត្តិ​ទៅ​ក្នុង​ការ​រួចចាក​កិលេស ត្រូវ​ដឹង​ច្បាស់។
 [៤១​] អត្ថ​នៃ​ឆន្ទៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​មូល​របស់​ឆន្ទៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គ្រឿង​ទ្រ​របស់​ឆន្ទៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គ្រឿង​តម្កល់​របស់​ឆន្ទៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការសម្រេច​របស់​ឆន្ទៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ជឿស៊ប់​របស់​ឆន្ទៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផ្គង​ឡើង​របស់​ឆន្ទៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​តម្កល់​របស់​ឆន្ទៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​ឆន្ទៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឃើញច្បាស់​របស់​ឆន្ទៈ ត្រូវ​ដឹង​ច្បាស់។
 [៤២​] អត្ថ​នៃ​វីរិយៈ បុគ្គល​ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​មូល​របស់​វីរិយិ​ន្ទ្រិយៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គ្រឿង​ទ្រ​របស់​វីរិយៈ​ ត្រូវ​ដឹង​ច្បាស់
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637358722568005305
ទៅកាន់ទំព័រ៖