ព្រះត្រៃបិដក ភាគ ៦៩

អត្ថ​នៃ​គ្រឿង​តម្កល់​របស់​វីរិយៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការសម្រេច​របស់​វីរិយៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ជឿស៊ប់​របស់​វីរិយៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផ្គង​ឡើង​របស់​វីរិយៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​តាំង​ខ្ជាប់​របស់​វីរិយៈ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​វីរិយៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឃើញច្បាស់​របស់​វីរិយៈ ត្រូវ​ដឹង​ច្បាស់។
 [៤៣​] អត្ថ​នៃ​ចិត្ត​ (ការ​គិត​នូវ​អារម្មណ៍​) ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​មូល​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គ្រឿង​ទ្រ​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​គ្រឿង​តម្កល់​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការសម្រេច​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចុះចិត្តស៊ប់​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ផ្គង​ឡើង​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​តាំង​ខ្ជាប់​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​ចិត្ត​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឃើញច្បាស់​របស់​ចិត្ត ត្រូវ​ដឹង​ច្បាស់។
 [៤៤​] អត្ថ​នៃ​វីមំសា​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​មូល​របស់​វីមំសា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គ្រឿង​ទ្រ​របស់​វីមំសា​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គ្រឿង​តម្កល់​របស់​វីមំសា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​គ្រឿង​សម្រេច​របស់​វីមំសា​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចុះចិត្តស៊ប់​របស់​វីមំសា ត្រូវ​ដឹង​ច្បាស់
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637358722999443148
ទៅកាន់ទំព័រ៖