ព្រះត្រៃបិដក ភាគ ៦៩

អត្ថ​នៃ​ការ​ផ្គង​ឡើង​របស់​វីមំសា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​តាំង​ខ្ជាប់​របស់​វីមំសា​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​វីមំសា ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឃើញច្បាស់​របស់​វីមំសា​ ត្រូវ​ដឹង​ច្បាស់។
 [៤៥​] អត្ថ​នៃ​ទុក្ខ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការបៀតបៀន​របស់​ទុក្ខ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​តាក់តែង​របស់​ទុក្ខ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ក្តៅ​សព្វ​របស់​ទុក្ខ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការប្រែប្រួល​របស់​ទុក្ខ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​សមុទ័យ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ប្រមូល​មក​របស់​សមុទ័យ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ហេតុ​របស់​សមុទ័យ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ប្រកប​ព្រម​របស់​សមុទ័យ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​កង្វល់​របស់​សមុទ័យ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​និរោធ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​រលាស់​ចេញ​របស់​និរោធ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​វិវេក​របស់​និរោធ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​មិន​តាក់តែង​របស់​និរោធ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​មិន​ស្លាប់​របស់​និរោធ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​មគ្គ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការនាំចេញ​ទៅ​របស់​មគ្គ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ហេតុ​របស់​មគ្គ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ឃើញច្បាស់​របស់​មគ្គ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ភាពជា​អធិបតី​របស់​មគ្គ ត្រូវ​ដឹង​ច្បាស់។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637358723334017383
ទៅកាន់ទំព័រ៖