ព្រះត្រៃបិដក ភាគ ៦៩

 [៥២​] សម្មាទិដ្ឋិ​ដោយ​អត្ថ​ថា​ ឃើញច្បាស់ ត្រូវ​ដឹង​ច្បាស់ សម្មាសង្កប្បៈ​ដោយ​អត្ថ​ថា​លើក​ចិត្ត​ឡើង ត្រូវ​ដឹង​ច្បាស់​ សម្មាវាចា​ដោយ​អត្ថ​ថា កំណត់​ (នូវ​វចី​សំវរៈ ៤) ត្រូវ​ដឹង​ច្បាស់ សម្មា​កម្មន្តៈ ដោយ​អត្ថ​ថា​ តាំង​ឡើង ត្រូវ​ដឹង​ច្បាស់ សម្មាអាជីវៈ​ដោយ​អត្ថ​ថា ផូរផង់ ត្រូវ​ដឹង​ច្បាស់​ សម្មា​វាយាមៈ​ដោយ​អត្ថ​ថា ផ្គង​ឡើង ត្រូវ​ដឹង​ច្បាស់ សម្មាសតិ​ដោយ​អត្ថ​ថា ប្រុងប្រយ័ត្ន​ ត្រូវ​ដឹង​ច្បាស់ សម្មាសមាធិ​ដោយ​អត្ថ​ថា មិន​រាយមាយ ត្រូវ​ដឹង​ច្បាស់។
 [៥៣​] ឥន្ទ្រិយ​ទាំងឡាយ​ដោយ​អត្ថ​ថា​ ជាធំ ត្រូវ​ដឹង​ច្បាស់ ពលៈ​ទាំងឡាយ ដោយ​អត្ថ​ថា មិន​កម្រើក ត្រូវ​ដឹង​ច្បាស់​ ពោជ្ឈង្គ​ទាំងឡាយ ដោយ​អត្ថ​ថា ចេញ​ចាក​ធម៌​ជាស​ត្រូវ ត្រូវ​ដឹង​ច្បាស់ មគ្គ​ដោយ​អត្ថ​ថា​ ញ៉ាំង​សត្វ​ឲ្យ​ដល់​ (នូវ​ព្រះនិព្វាន​) ត្រូវ​ដឹង​ច្បាស់ សតិ​ប្ប​ដ្ឋាន​ដោយ​អត្ថ​ថា ប្រុងប្រយ័ត្ន ត្រូវ​ដឹង​ច្បាស់ សម្ម​ប្ប​ធាន​ទាំងឡាយ​ ដោយ​អត្ថ​ថា តម្កល់ទុក ត្រូវ​ដឹង​ច្បាស់ ឥទ្ធិបាទ​ទាំងឡាយ ដោយ​អត្ថ​ថា សម្រេច ត្រូវ​ដឹង​ច្បាស់​ សច្ចៈ​ទាំងឡាយ​ដោយ​អត្ថ​ថា ទៀង ត្រូវ​ដឹង​ច្បាស់ សមថៈ​ដោយ​អត្ថ​ថា មិន​រាយមាយ ត្រូវ​ដឹង​ច្បាស់​ វិបស្សនា​ដោយ​អត្ថ​ថា ពិ​ចារ​ណា​រឿយ​ៗ ត្រូវ​ដឹង​ច្បាស់ សមថៈ និង​វិបស្សនា​ដោយ​អត្ថ​ថា​ មាន​រស​តែមួយ
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637358724874685656
ទៅកាន់ទំព័រ៖