ព្រះត្រៃបិដក ភាគ ៦៩

បញ្ញា​ក្នុង​អត្ថ​ថា ឃើញ​នូវ​រូប​និមិត្ត​មាន​សភា​វៈ​ផ្សេង​ៗ ទាំង​មាន​សភាព​តែមួយ ដោយអំណាច​នៃ​ពន្លឺ ឈ្មោះថា ទិព្វចក្ខុ​ញ្ញាណ បញ្ញា​ដែល​ស្ទាត់ជំនាញ​នៃ​ឥន្រ្ទិយ​ ៣ ដោយ​អាការ ៦៤ ឈ្មោះថា អា​សវ​ក្ខ​យញ្ញា​ណ បញ្ញា​ក្នុង​អត្ថ​ថា កំណត់​ដឹង ឈ្មោះថា​ ទុក្ខ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា លះ ឈ្មោះថា សមុទយ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ធ្វើឲ្យ​ជាក់ច្បាស់​ ឈ្មោះថា និរោធ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ចំរើន ឈ្មោះថា មគ្គញ្ញាណ ទុក្ខ​ញ្ញាណ​ ទុក្ខសមុទយ​ញ្ញាណ ទុក្ខនិរោធ​ញ្ញាណ ទុក្ខនិរោធ​គាមិនី​បដិបទា​ញាណ អត្ថប្បដិសម្ភិទា​ញាណ​ ធម្មប្បដិ​សម្ភិទា​ញាណ និរុត្តិប្បដិ​សម្ភិទា​ញាណ បដិភាណប្បដិសម្ភិទា​ញាណ​ ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ សត្តា​សយានុ​សយ​ញ្ញាណ យម​កប្បា​ដិ​ហិ​រញ្ញា​ណ មហាករុណា​សមាបត្តិ​ញ្ញាណ សព្វញ្ញុតញ្ញាណ អនាវ​រណ​ញ្ញាណ នេះ​ញាណ ៧៣ បណ្តា​ញាណ ៧៣ នេះ ញាណ​ ៦៧ ជា​សាធារណៈ​ដល់​ពួក​សាវ័ក ញាណ ៦ មិន​សាធារណៈ​ដល់​ពួក​សាវ័ក​ទេ។

ចប់​មាតិកា ។

ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637358686250524285
ទៅកាន់ទំព័រ៖