ព្រះត្រៃបិដក ភាគ ៦៩

 [៥៧​] ម្នាល​ភិក្ខុ​ទាំងឡាយ​ អាយតនៈ​ទាំងពួង បុគ្គល​ត្រូវ​កំណត់​ដឹង ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​អាយតនៈ​ទាំងពួង ដែល​ត្រូវ​កំណត់​ដឹង​ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ចក្ខុ​ត្រូវ​កំណត់​ដឹង រូប​ត្រូវ​កំណត់​ដឹង​ ចក្ខុវិញ្ញាណ​ត្រូវ​កំណត់​ដឹង ចក្ខុសម្ផស្ស​ត្រូវ​កំណត់​ដឹង ការ​ទទួលអារម្មណ៍​ណា​ ទោះជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនជា​ទុក្ខ​មិនជា​សុខ ដែល​កើតឡើង ព្រោះ​ចក្ខុសម្ផស្ស​ជា​បច្ច័យ​ ការ​ទទួលអារម្មណ៍​នោះ​ឯង ក៏​ត្រូវ​កំណត់​ដឹង សោតៈ​ត្រូវ​កំណត់​ដឹង សទ្ទៈ​ត្រូវ​កំណត់​ដឹង។បេ។ ឃានៈ​ត្រូវ​កំណត់​ដឹង គន្ធៈ​ត្រូវ​កំណត់​ដឹង ជិវ្ហា​ត្រូវ​កំណត់​ដឹង រសៈ​ត្រូវ​កំណត់​ដឹង​ កាយ​ត្រូវ​កំណត់​ដឹង ផោដ្ឋព្វៈ​ត្រូវ​កំណត់​ដឹង មនៈ​ត្រូវ​កំណត់​ដឹង ធម្មារម្មណ៍​ត្រូវ​កំណត់​ដឹង​ មនោវិញ្ញាណ​ត្រូវ​កំណត់​ដឹង មនោ​សម្ផស្ស​ត្រូវ​កំណត់​ដឹង ការ​ទទួលអារម្មណ៍​ណា ទោះជា​សុខ​ក្តី​ ជា​ទុក្ខ​ក្តី មិនជា​ទុក្ខ​មិនជា​សុខ​ក្តី ដែល​កើតឡើង​ព្រោះ​មនោ​សម្ផស្ស​ជា​បច្ច័យ ការ​ទទួលអារម្មណ៍​នោះ​ឯង​ ក៏​ត្រូវ​កំណត់​ដឹង។
 [៥៨​] រូប បុគ្គល​ត្រូវ​កំណត់​ដឹង​ វេទនា​ត្រូវ​កំណត់​ដឹង សញ្ញា​ត្រូវ​កំណត់​ដឹង សង្ខារ​ទាំងឡាយ​ត្រូវ​កំណត់​ដឹង វិញ្ញាណ​ត្រូវ​កំណត់​ដឹង​ ចក្ខុ។បេ។ ជរា មរណៈ។បេ។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637358725990767734
ទៅកាន់ទំព័រ៖