ព្រះត្រៃបិដក ភាគ ៦៩
ព្រះនិព្វានឈ្មោះអមតៈជាទីពំនាក់ (របស់ពួកសត្វ) ត្រូវកំណត់ដឹង ដោយអត្ថថា ចប់ស្រេច (នៃសាសនា) កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវធម៌ទាំងឡាយណាៗ ធម៌ទាំងឡាយនោះៗ ក៏បុគ្គលបានចំពោះហើយ ធម៌ទាំងឡាយនោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង។
[៥៩] កាលបុគ្គលព្យាយាម ដើម្បីប្រយោជន៍ដល់ការបានចំពោះនូវនេក្ខម្មៈ នេក្ខម្មៈក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអព្យាបាទ អព្យាបាទក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាម ដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអាលោកសញ្ញា អាលោកសញ្ញា ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាម ដើម្បីប្រយោជន៍ដល់ការបានចំពោះ នូវអវិក្ខេបៈ (ការមិនរាយមាយ) អវិក្ខេបៈក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង
ID: 637358726341281821
ទៅកាន់ទំព័រ៖