ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​ធម្ម​វវត្ថា​នៈ​ (ការកំណត់​នូវ​ធម៌​) ធម្ម​វវត្ថា​នៈ​ក៏​បុគ្គល​បាន​ចំពោះ​ហើយ​ ធម៌​នោះ ឈ្មោះថា បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​ញាណ​ ញាណ​ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង​ យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​បា​មុ​ជ្ជៈ​ (សេចក្តី​រីករាយ​) បា​មុ​ជ្ជៈ​ក៏​បុគ្គល​បាន​ចំពោះ​ហើយ​ ធម៌​នោះ ឈ្មោះថា​បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង។
 [៦០​] កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​បឋមជ្ឈាន​ បឋមជ្ឈាន បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ ឈ្មោះថា​បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង​ យ៉ាងនេះ​ឯង នូវ​ទុតិយជ្ឈាន។បេ។ នូវ​តតិយជ្ឈាន កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​ចតុត្ថជ្ឈាន​ ចតុត្ថជ្ឈាន ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង​ យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​អាកាសានញ្ចាយតន​សមាបត្តិ​ អាកាសានញ្ចាយតន​សមាបត្តិ ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637358726703828778
ទៅកាន់ទំព័រ៖