ព្រះត្រៃបិដក ភាគ ៦៩
កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវវិញ្ញាណញ្ចាយតនសមាបត្តិ វិញ្ញាណញ្ញាយតនសមាបត្តិ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអាកិញ្ចញ្ញាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង។
[៦១] កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអនិច្ចានុបស្សនា អនិច្ចានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវទុក្ខានុបស្សនា ទុក្ខានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង
ID: 637358727044966720
ទៅកាន់ទំព័រ៖