ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​អនត្តានុបស្សនា​ អនត្តានុបស្សនា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​និ​ព្វិ​ទានុ​បស្ស​នា​ និ​ព្វិ​ទានុ​បស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​វិ​រា​គា​នុបស្ស​នា​ វិ​រា​គា​នុបស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង បុគ្គល​កាល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​និ​រោ​ធានុ​បស្ស​នា​ និ​រោ​ធានុ​បស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​បដិ​និ​ស្ស​គ្គា​នុបស្ស​នា​ បដិ​និ​ស្ស​គ្គា​នុបស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​ខយានុ​បស្ស​នា​ ខយានុ​បស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង​ យ៉ាងនេះ​ឯង
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637358727328597541
ទៅកាន់ទំព័រ៖