ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​វយានុបស្ស​នា​ វយានុបស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង​ យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​វិ​បរិណាមា​នុបស្ស​នា​ វិ​បរិណាមា​នុបស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​អនិ​មិត្តា​នុបស្ស​នា​ អនិ​មិត្តា​នុបស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា​បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង​ យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​អប្ប​ណិ​ហិ​តានុ​បស្ស​នា​ អប្ប​ណិ​ហិ​តានុ​បស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង បុគ្គល​កាល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​សុញ្ញ​តានុ​បស្ស​នា​ សុញ្ញ​តានុ​បស្ស​នា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង។
 [៦២​] កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ អធិប្បញ្ញា​ធម្ម​វិបស្សនា ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637358727661453129
ទៅកាន់ទំព័រ៖