ព្រះត្រៃបិដក ភាគ ៦៩
កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវយថាភូតញ្ញាណទស្សនៈ យថាភូតញ្ញាណទស្សនៈ ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវអាទីនវានុបស្សនា អាទីនវានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវបដិសង្ខារនុបស្សនា បដិសង្ខារនុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវវិវដ្ដនានុបស្សនា វិវដ្ដនានុបស្សនា ក៏បុគ្គលបានចំពោះហើយ ធម៌នោះឈ្មោះថាបុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង។
[៦៣] កាលបុគ្គលព្យាយាមដើម្បីប្រយាជន៍ដល់ការបានចំពោះនូវសោតាបត្តិមគ្គ សោតាបត្តិមគ្គ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង កាលបុគ្គលព្យាយាមដើម្បីប្រយោជន៍ដល់ការបានចំពោះនូវសកទាគាមិមគ្គ សកទាគាមិមគ្គ ក៏បុគ្គលបានចំពោះហើយ ធម៌នោះ ឈ្មោះថា បុគ្គលកំណត់ដឹងផង ពិចារណាហើយផង យ៉ាងនេះឯង
ID: 637358727996027876
ទៅកាន់ទំព័រ៖