ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​អនាគាមិមគ្គ​ អនាគាមិមគ្គ ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ​ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម​ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​អរហត្តមគ្គ​ អរហត្តមគ្គ ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​នោះ ឈ្មោះថា បុគ្គល​កំណត់​ដឹងផង ពិចារណា​ហើយ​ផង​ យ៉ាងនេះ​ឯង កាល​បុគ្គល​ព្យាយាម ដើម្បី​ប្រយោជន៍​ដល់​ការបាន​ចំពោះ​នូវ​ធម៌​ទាំង​ឡាយ​ណាៗ​ ធម៌​ទាំង​ឡាយ​នោះ​ៗ ក៏​បុគ្គល​បាន​ចំពោះ​ហើយ ធម៌​ទាំងឡាយ​នោះ ឈ្មោះថា បុគ្គល​កំណត់​ដឹងផង​ ពិចារណា​ហើយ​ផង យ៉ាងនេះ​ឯង ឈ្មោះថា ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ព្រោះហេតុនោះ​លោក​ពោល​ថា ការ​ប្រុង​ត្រចៀក​ថា​ ធម៌​ទាំងឡាយ​នេះ បុគ្គល​ត្រូវ​កំណត់​ដឹង បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ។
 [៦៤​] ការ​ប្រុង​ត្រចៀក​ថា​ ធម៌​ទាំងឡាយ​នេះ បុគ្គល​ត្រូវ​លះ បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់ នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច ធម៌ ១ ដែល​ត្រូវ​លះ គឺ​អស្មិមានះ ធម៌ ២ ដែល​ត្រូវ​លះ​គឺ​អវិជ្ជា​ ១ ភវតណ្ហា ១ ធម៌ ៣ ដែល​ត្រូវ​លះ គឺ​តណ្ហា ៣ ធម៌ ៤ ដែល​ត្រូវ​លះ គឺ​ឱឃៈ ៤
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637358728300910610
ទៅកាន់ទំព័រ៖