ព្រះត្រៃបិដក ភាគ ៦៩

មហាវគ្គ ញាណ​កថា​


 [១] បញ្ញា​ក្នុង​ការ​ប្រុង​ត្រចៀក​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ​បុគ្គល​គួរ​ដឹង​ច្បាស់​ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ​ បុគ្គល​គួរ​កំណត់​ដឹង បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ​ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ បុគ្គល​គួរ​លះ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ បុគ្គល​គួរ​ចំរើន បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ បុគ្គល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ​ គប់​រក​នូវ​សេចក្តី​សាបសូន្យ បញ្ញា​ជា​គ្រឿ​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា​ សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ គប់​រក​នូវ​ការតាំងនៅ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ គប់​រក​នូវ​គុណវិសេស​ (ដោយអំណាច​នៃ​ការ​ត្រាស់​ដឹង​នូវ​គុណវិសេស​ខាងលើ​) បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637358686599357912
ទៅកាន់ទំព័រ៖