ព្រះត្រៃបិដក ភាគ ៦៩
ជាកណ្តាលក៏មាន ដ៏ខ្ពង់ខ្ពស់ក៏មាន ការចម្រើនធម៌ជាកុសលដែលមិនបានរាប់បញ្ចូល (ក្នុងវដ្ដៈ) គឺលោកុត្តរៈដ៏ខ្ពង់ខ្ពស់។ ភាវនា ៤ យ៉ាង គឺបុគ្គលកាលត្រាស់ដឹង ដែលជាបរិញ្ញាបដិវេធហើយចម្រើន ១
(១) កាលត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេធ ហើយចម្រើន ១ ; កាលត្រាស់ដឹងនូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ហើយចម្រើន ១ កាលត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ហើយចម្រើន ១ ភាវនាមាន ៤ យ៉ាងនេះឯង។
[៦៩] ភាវនា ៤ យ៉ាង ដោយឡែកទៀត គឺ ឯសនាភាវនា ១ បដិលាភភាវនា ១ ឯករសាភាវនា ១ អាសេវនាភាវនា ១។
ឯសនាភាវនា តើដូចមេ្តច កាលពួកជនទាំងពួងកំពុងចូលកាន់សមាធិ ធម៌ទាំងឡាយដែលកើតក្នុងចំណែកខាងដើមនោះ ជាធម៌មានកិច្ចស្មើគ្នា នេះឈ្មោះថា ឯសនាភាវនា ដោយប្រការដូចេ្នះ។
បដិលាភភាវនា តើដូចម្តេច កាលពួកជនទាំងពួង ដែលបានចូលកាន់សមាធិហើយ ធម៌ទាំងឡាយដែលកើតក្នុងសមាធិនោះ រមែងមិនកន្លងនូវគ្នានិងគ្នាឡើយ នេះឈ្មោះថា បដិលាភភាវនាដោយប្រការដូច្នេះ។
[៧០] ឯករសាភាវនា តើដូចម្តេច កាលបុគ្គលចម្រើនសទ្ធិន្ទ្រិយ ដោយអត្ថថា ជឿស៊ប់ឥន្ទ្រិយទាំង ៤ ជាធម្មជាតមានរសតែមួយ
(១) ចម្រើនអរិយមគ្គ។ អដ្ឋកថា។
ID: 637358756887425269
ទៅកាន់ទំព័រ៖