ព្រះត្រៃបិដក ភាគ ៦៩

ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា​ ​ពួក​ឥន្ទ្រិយ មាន​រស​តែមួយ កាល​បុគ្គល​ចម្រើ​នវីរិយិន្ទ្រិយ ដោយ​អត្ថ​ថា ផ្គង​ឡើង ឥន្ទ្រិយ​ទាំង​ ៤ ជា​ធម្មជាត​មាន​រស​តែមួយ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា​ ​ពួក​ឥន្ទ្រិយ មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​សតិ​ន្ទ្រិយ ដោយ​អត្ថ​ថា ប្រុង​ប្រ​យ័​ត្ន ឥន្ទ្រិយ​ទាំង ៤ ជា​ធម្មជាត​មាន​រស​តែមួយ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា​ ​ពួក​ឥន្ទ្រិយ​មាន​រស​តែមួយ បុគ្គល​កាល​ចម្រើន​សមា​ធិន្ទ្រិយ ដោយ​អត្ថ​ថា មិន​រាយមាយ​ ឥន្ទ្រិយ​ទាំង ៤ ជា​ធម្មជាត​មាន​រស​តែមួយ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពួក​ឥន្ទ្រិយ​មាន​រស​តែមួយ កាល​បុគ្គល​ចម្រើ​នប​ញ្ញិន្ទ្រិយ​ ដោយ​អត្ថ​ថា ឃើញច្បាស់ ឥន្ទ្រិយ​ទាំង ៤ ជា​ធម្មជាត​មាន​រស​តែមួយ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា​ដោយ​អត្ថ​ថា ពួក​ឥន្ទ្រិយ មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​សទ្ធា​ពលៈ​ ដោយ​អត្ថ​ថា មិន​ញាប់ញ័រ ព្រោះ​សេចក្តី​មិន​ជឿ ពលៈ​ទាំង ៤ ជា​ធម្មជាត​មាន​រស​តែមួយ​ ដោយអំណាច​នៃ​សទ្ធា​ពលៈ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពលៈ​ទាំងឡាយ មាន​រស​តែមួយ​ បុគ្គល​កាល​ចម្រើន​វីរិយ​ពលៈ​ ដោយ​អត្ថ​ថា មិន​ញាប់ញ័រ ព្រោះ​សេចក្តី​ខ្ជិលច្រអូស ពលៈ​ទាំង ៤ ជា​ធម្មជាត​មាន​រស​តែមួយ​ ដោយអំណាច​នៃ​វីរិយ​ពលៈ ហេតុ​នោះ ទើប​ឈ្មោះថា​ភាវនា ដោយ​អត្ថ​ថា ពលៈ​ទាំងឡាយ មាន​រស​តែមួយ
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637358757206529080
ទៅកាន់ទំព័រ៖