ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​ចម្រើន​សតិ​ពលៈ ដោយ​អត្ថ​ថា មិន​ញាប់ញ័រ ព្រោះ​សេចក្តី​ប្រមាទ​ ពលៈ​ទាំង ៤ ជា​ធម្មជាត​មាន​រស​តែមួយ ដោយអំណាច​នៃ​សតិ​ពលៈ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា​ ដោយ​អត្ថ​ថា ពលៈ​ទាំងឡាយ មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​សមាធិ​ពលៈ ដោយ​អត្ថ​ថា មិន​ញាប់ញ័រ​ ព្រោះ​ការ​អណ្តែត​អណ្តូង ពលៈ​ទាំង ៤ ជា​ធម្មជាត​មាន​រស​តែមួយ ដោយអំណាច​នៃ​សមាធិ​ពលៈ​ ហេតុ​នោះ​ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពលៈ​ទាំងឡាយ​មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​បញ្ញា​ពលៈ​ ដោយ​អត្ថ​ថា មិន​ញាប់ញ័រ​ព្រោះ​អវិជ្ជា ពលៈ​ទាំង ៤ ជា​ធម្មជាត​មាន​រស​តែមួយ ដោយអំណាច​នៃ​បញ្ញា​ពលៈ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពលៈ​ទាំងឡាយ មាន​រស​តែមួយ។ កាល​បុគ្គល​ចម្រើន​សតិ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា ប្រុងប្រយ័ត្ន ពោជ្ឈង្គ​ទាំង ៦ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​សតិ​សម្ពោ​ជ្ឈង្គ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពោជ្ឈង្គ​ទាំងឡាយ មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា ជ្រើសរើស
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637358757553449008
ទៅកាន់ទំព័រ៖