ព្រះត្រៃបិដក ភាគ ៦៩

ពោជ្ឈង្គ​ទាំង ៦ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា សម្ពោ​ជ្ឈង្គ​ទាំងឡាយ មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​វីរិយ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា ផ្គង​ឡើង ពោជ្ឈង្គ​ទាំង ៦ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​វីរិយ​សម្ពោ​ជ្ឈង្គ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពោជ្ឈង្គ​ទាំងឡាយ មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​បី​តិ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា ផ្សាយ​ទៅ ពោជ្ឈង្គ​ទាំង ៦ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​បី​តិ​សម្ពោ​ជ្ឈង្គ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពោជ្ឈង្គ​ទាំងឡាយ​មាន​រស​តែមួយ កាល​បុគ្គល​ចម្រើ​នប​ស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា ស្ងប់​រម្ងាប់ ពោជ្ឈង្គ​ទាំង ៦ ជា​ធម៌​មាន​រស​តែមួយ ដោយ​អំ​ណា​ចនៃបស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពោជ្ឈង្គ​ទាំងឡាយ​មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា មិន​រាយមាយ ពោជ្ឈង្គ​ទាំង ៦ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា សម្ពោ​ជ្ឈង្គ​ទាំងឡាយ​មាន​រស​តែមួយ បុគ្គល​កាល​ចម្រើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា ត្រួតត្រា ពោជ្ឈង្គ​ទាំង ៦ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ពោជ្ឈង្គ​ទាំងឡាយ​មាន​រស​តែមួយ។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637358757892243329
ទៅកាន់ទំព័រ៖