ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​ចម្រើន​សម្មាទិដ្ឋិ ដោយ​អត្ថ​ថា ឃើញ​ជាក់លាក់​ អង្គ​មគ្គ​ទាំង ៧ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​សម្មាទិដ្ឋិ ហេតុ​នោះ ទើប​ឈ្មោះថា​ ភាវនា ដោយ​អត្ថ​ថា អង្គ​មគ្គ​ទាំងឡាយ​មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​សម្មាសង្កប្បៈ​ ដោយ​អត្ថ​ថា ជាទី​លើកឡើង​នូវ​ចិត្ត​ ​;អង្គ​មគ្គ​ទាំង ៧ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​សម្មាសង្កប្បៈ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា អង្គ​មគ្គ​ទាំងឡាយ​មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​សម្មាវាចា​ ដោយ​អត្ថ​ថា រក្សាទុក អង្គ​មគ្គ​ទាំង ៧ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​សម្មាវាចា ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា អង្គ​មគ្គ​ទាំងឡាយ មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​សម្មា​កម្មន្តៈ​ ដោយ​អត្ថ​ថា តាំង​ឡើង អង្គ​មគ្គ​ទាំង ៧ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​សម្មា​កម្មន្តៈ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា អង្គ​មគ្គ​ទាំងឡាយ​មាន​រស​តែមួយ កាល​បុគ្គល​ចម្រើន​សម្មាអាជីវៈ​ ដោយ​អត្ថ​ថា ផូរផង់ អង្គ​មគ្គ​ទាំង ៧ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​សម្មាអាជីវៈ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា អង្គ​មគ្គ​ទាំងឡាយ​មាស​រស​តែមួយ កាល​បុគ្គល​ចម្រើន​សម្មា​វាយាមៈ​ ដោយ​អត្ថ​ផ្គង​ឡើង អង្គ​មគ្គ​ទាំង ៧ ជា​ធម៌​មាន​រស​តែមួយ ដោយអំណាច​នៃ​សម្មា​វាយាមៈ ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា អង្គ​មគ្គ​ទាំងឡាយ​មាន​រស​តែមួយ
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637358758201345395
ទៅកាន់ទំព័រ៖