ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​ចម្រើន​សម្មា​សតិ ដោយ​អត្ថ​ថា ប្រុងប្រយ័ត្ន អង្គ​មគ្គ​ទាំង ៧ ជា​ធម៌​មាន​រស​តែមួយ​ ដោយអំណាច​នៃ​សម្មាសតិ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា អង្គ​មគ្គ​ទាំងឡាយ​មាន​រស​តែមួយ​ បុគ្គល​កាល​ចម្រើន​សម្មាសមាធិ ដោយ​អត្ថ​ថា មិន​រាយមាយ អង្គ​មគ្គ​ទាំង ៧ ជា​ធម៌​មាន​រស​តែមួយ​ ដោយអំណាច​នៃ​សម្មាសមាធិ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា អង្គ​មគ្គ​ទាំងឡាយ​មាន​រស​តែមួយ​ នេះ​ឈ្មោះថា ឯករ​សា​ភាវនា។
 [៧១​] អា​សេវនា​ភាវនា​តើ​ដូចម្តេច​ ភិក្ខុ​ក្នុង​សាសនា​នេះ ឧស្សាហ៍​គប់​រក​ (នូវ​សមាធិ​) ក្នុង​វេលា​ព្រឹក​ខ្លះ ឧស្សាហ៍​គប់​រក​ក្នុង​វេលា​ថ្ងៃត្រង់​ខ្លះ​ ឧស្សាហ៍​គប់​រក​ក្នុង​វេលា​ថ្ងៃរសៀល​ខ្លះ ឧស្សាហ៍​គប់​រក​ក្នុង​កាលមុន​ភត្ត​ខ្លះ​ ឧស្សាហ៍​គប់​រក​ក្នុង​កាល​ក្រោយ​ភត្ត​ខ្លះ ឧស្សាហ៍​គប់​រក ក្នុង​យាម​ខាងដើម​ខ្លះ​ ឧស្សាហ៍​គប់​រក​ក្នុង​យាម​កណ្តាល​ខ្លះ ឧស្សាហ៍​គប់​រក​ក្នុង​យាម​ខាងចុង​ខ្លះ ឧស្សាហ៍​គប់​រក​ក្នុង​វេលា​យប់​ខ្លះ​ ឧស្សាហ៍​គប់​រក​ក្នុង​វេលា​ថ្ងៃ​ខ្លះ ឧស្សាហ៍​គប់​រក​ក្នុង​វេលា​យប់ និង​វេលា​ថ្ងៃ​ខ្លះ​ ឧស្សាហ៍​គប់​រក​ក្នុង​ចំណែកខាង​រនោច​ខ្លះ ឧស្សាហ៍​គប់​រក​ក្នុង​ចំណែកខាង​ខ្នើត​ខ្លះ​ ឧស្សាហ៍​គប់​រក​ក្នុង​រដូវភ្លៀង​ខ្លះ ឧស្សាហ៍​គប់​រក​ក្នុង​រដូវ​ត្រជាក់​ខ្លះ​ ឧស្សាហ៍​គប់​រក​ក្នុង​រដូវ​ក្តៅ​ខ្លះ ឧស្សាហ៍​គប់​រក​ក្នុង​ចំណែក​នៃ​វ័យ​ខាងដើម​ខ្លះ​ ឧស្សាហ៍​គប់​រក​ក្នុង​ចំណែក​នៃ​វ័យ​កណ្តាល​ខ្លះ
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637358758547796520
ទៅកាន់ទំព័រ៖