ព្រះត្រៃបិដក ភាគ ៦៩
ឧស្សាហ៍គប់រកក្នុងចំណែកនៃវ័យខាងចុងខ្លះ នេះឈ្មោះថា អាសេវនាភាវនា ភាវនាមាន ៤ យ៉ាងនេះឯង។
[៧២] ភាវនា ៤ យ៉ាងដោយឡែកទៀត គឺភាវនាដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ ១ ភាវនាដោយអត្ថថា ឥន្ទ្រិយទាំងឡាយ មានរសតែមួយ ១ ភាវនាដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ ១ ភាវនាដោយអត្ថថា ឧស្សាហ៍គប់រក ១។
[៧៣] ភាវនាដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ តើដូចម្តេច កាលបុគ្គលលះកាមច្ឆន្ទៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃនេក្ខម្មៈ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះព្យាបាទ ធម៌ទាំងឡាយដែលកើតហើយដោយអំណាចនៃការមិនព្យាបាទ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះថីនមិទ្ធៈ ធម៌ទាំងឡាយ ដែលកើតហើយដោយអំណាចនៃអាលោកសញ្ញា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ
ID: 637358758927689935
ទៅកាន់ទំព័រ៖