ព្រះត្រៃបិដក ភាគ ៦៩
កាលបុគ្គលលះឧទ្ធច្ចៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃការមិនអណ្តែតអណ្តូង រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះវិចិកិច្ឆា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃការកំណត់នូវធម៌ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអវិជ្ជា ធម៌ទាំងឡាយដែលកើតហើយដោយអំណាចនៃញាណ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអរតិ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃបាមុជ្ជៈ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះនីវរណៈ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃបឋមជ្ឈាន រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះវិតក្កៈ និងវិចារៈ
ID: 637358759235229294
ទៅកាន់ទំព័រ៖