ព្រះត្រៃបិដក ភាគ ៦៩
ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់នូវការទំលាយនូវកិលេស បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា សង្ខារទាំងពួងមិនទៀង បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា សង្ខារទាំងពួងជាទុក្ខ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងពួងជាអនត្តា បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា នេះទុក្ខអរិយសច្ច បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា នេះទុក្ខសមុទយអរិយសច្ច បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា នេះទុក្ខនិរោធអរិយសច្ច បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា នេះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។
[២] ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរដឹងច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច
ID: 637358686972351400
ទៅកាន់ទំព័រ៖