ព្រះត្រៃបិដក ភាគ ៦៩
ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃទុតិយជ្ឈាន រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតហើយក្នុងភាវនាវិសេសនោះ កាលបុគ្គលលះបីតិ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃតតិយជ្ឈាន រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសុខ និងទុក្ខ ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃចតុត្ថជ្ឈាន រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះរូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃអាកាសានញ្ចាយតនសមាបត្តិ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះអាកាសានញ្ចាយតនសញ្ញា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចនៃវិញ្ញាណញ្ចាយតនសមាបត្តិ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះវិញ្ញាណញ្ចាយតនសញ្ញា
ID: 637358759562928425
ទៅកាន់ទំព័រ៖