ព្រះត្រៃបិដក ភាគ ៦៩

លះ​នន្ទិ ធម៌​ទាំងឡាយ​ដែល​កើត​ហើយ ដោយអំណាច​នៃ​និ​ព្វិ​ទានុ​បស្ស​នា​ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ​ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ កាល​បុគ្គល​លះ​រាគៈ ធម៌​ទាំងឡាយ​ដែល​កើត​ហើយ ដោយអំណាច​នៃ​វិ​រា​គា​នុបស្ស​នា​ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ​ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​ កាល​បុគ្គល​លះ​សមុទយៈ ធម៌​ទាំងឡាយ​ដែល​កើត​ហើយ ដោយអំណាច​នៃ​និ​រោ​ធានុ​បស្ស​នា រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​ កាល​បុគ្គល​លះ​ការ​ប្រកាន់​មាំ ធម៌​ទាំងឡាយ​ដែល​កើត​ហើយ ដោយអំណាច​នៃ​បដិ​និ​ស្ស​គ្គា​នុបស្ស​នា​ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ​ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ កាល​បុគ្គល​លះ​សេចក្តី​សំគាល់​ថា ជាប់​នៅ​រឹងប៉ឹង​ ធម៌​ទាំងឡាយ​ដែល​កើត​ហើយ ដោយអំណាច​ខយានុ​បស្ស​នា រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637358760178164403
ទៅកាន់ទំព័រ៖