ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​លះ​ការ​ប្រមូល​មក ធម៌​ទាំងឡាយ​ដែល​កើត​ហើយ ដោយ​អំ​ណា​ចវយានុបស្ស​នា​ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ​ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ កាល​បុគ្គល​លះ​ការ​សំគាល់​ថា​មាំមួន ធម៌​ទាំងឡាយ​ដែល​កើត​ហើយ​ ដោយអំណាច​វិ​បរិណាមា​នុបស្ស​នា រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​ កាល​បុគ្គល​លះ​ការកំណត់​ថា​ទៀង ធម៌​ទាំងឡាយ ដែល​កើត​ហើយដោយ​អំណាច​អនិ​មិត្តា​នុបស្ស​នា​ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ​ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ កាល​បុគ្គល​លះ​សេចក្តី​ប្រាថ្នា ធម៌​ទាំងឡាយ​ដែល​កើត​ហើយ​ ដោយអំណាច​អប្ប​ណិ​ហិ​តានុ​បស្ស​នា រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​ កាល​បុគ្គល​លះ​សេចក្តី​ប្រកាន់ ធម៌​ទាំងឡាយ​ដែល​កើត​ហើយដោយ​អំណាច​សុញ្ញ​តានុ​បស្ស​នា​ រមែង​មិន​ប្រព្រឹត្ត​កន្លង​នូវ​គ្នា​និង​គ្នា
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637358760545242696
ទៅកាន់ទំព័រ៖